khmer eng
  • ព្រឹទ្ធសភា បានរៀបចំពិធីសម្ពោធស្លាកសមិទ្ធផលជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ព្រឹទ្ធសភារៀបចំពិធីសម្ពោធស្លាកសមិទ្ធផលលើការជួសជុលអគារក្រហម និងបណ្ណាល័យព្រឹទ្ធសភា ដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    សូមជម្រាបថា ក្រៅពីជំនួយផ្សេងៗ ដែលសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន បានឧបត្ថម្ភគាំទ្រដល់ព្រឹទ្ធសភាកម្ពុជា ចាប់តាំពីថ្ងៃបង្កើតរហូតមកដល់ពេលបច្ចុប្បន្ន ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបតាមការស្នើសុំរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់តាំងពីឆ្នាំ២០២១មក លើគម្រោងជួសជុលកែលម្អ និងបំពាក់កម្មវិធីគ្រប់គ្រងបណ្ណាល័យអេឡិចត្រូនិចដល់បណ្ណាល័យព្រឹទ្ធសភា ក្នុងទំហំទឹកប្រាក់៧ម៉ឺនដុល្លារអាមេរិក ដែលគម្រោងនេះចែកចេញជាពីរជំហាន៖ ជំហានទី១ គឺការពង្រីកសាលអាន និងរៀបចំបន្ទប់ពិសារតែ។ ជំហានទី២ គឺការបំពាក់នូវសម្ភារ និងកម្មវិធី បណ្ណាល័យអេឡិចត្រូនិច។ បន្ថែមពីលើនេះ ស្ថានទូតក៏បានជួយលើគម្រោងជួសជុលអគារក្រហម មានដូចជាការបិតថ្មភ្នំថ្មី ប្តូរការ៉ូ ពិដានបន្ទប់ទឹក ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងបំពាក់ម៉ាស៊ីនត្រជាក់ថ្មី ក្នុងទំហំទឹកប្រាក់ចំនួន ៤២.៥០០$ ដើម្បីកែលំអបរិស្ថានការងារក្នុងព្រឹទ្ធសភាឱ្យកាន់តែល្អប្រសើរថែមទៀត៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ និងសមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងពិធីបិទសម័យប្រជុំពេញអង្គ IPTP-11
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាន “ពានរង្វាន់ សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី” ពីក្រុមប្រឹក្សាសកលដើម្បីមនុស្សជាតិនិងភាពអត់ឱន (GCTP)
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាន “ពានរង្វាន់ សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី” ពីក្រុមប្រឹក្សាសកលដើម្បីមនុស្សជាតិនិងភាពអត់ឱន (GCTP)